សម្រាប់អ្នកដែលជិតបានក្លាយជាឪពុកម្តាយគេ ការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះអាចជាបញ្ហាខ្វះទំនុកចិត្ត។ វាអាចផ្តល់ក្តីសុខឲ្យគូស្នេហ៏ដែលប...
សម្រាប់អ្នកដែលជិតបានក្លាយជាឪពុកម្តាយគេ
ការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះអាចជាបញ្ហាខ្វះទំនុកចិត្ត។
វាអាចផ្តល់ក្តីសុខឲ្យគូស្នេហ៏ដែលបានដឹងថា
ការរួមភេទក្នុងពេលមានផ្ទៃពោះជារឿងមួយធម្មតា
(អត្រាគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃមានតិច) ត្រូវបានគេគិតថា មានសុវត្ថិភាព
បើមិនដូច្នេះទេ លុះត្រាតែវេជ្ជបណ្ឌិតបានប្រាប់ដល់អ្នក។ដោយសារតែថង់ និងសាច់ដុំរឹងរបស់ស្បូន
អាចជួយធានាសុវត្ថិភាពដល់កូនក្នុងផ្ទៃរបស់អ្នក។ ដូចគ្នានេះដែរ
ក្នុងពេលពាក់កណ្តាលនៃការមានផ្ទៃពោះ
កស្បូនរបស់អ្នកបានបញ្ចេញទឹករាវដែលមានលក្ខណៈខាប់។ទឹកដែលផលិតឡើងដោយកស្បូននេះដើរតួនាទីជាអ្នកការពារកូនក្នុងផ្ទៃបន្ថែម។
លើសពីនេះទៀត វាអាចជួយការពារពីការជ្រៀតចូលរបស់មេរោគទៅក្នុងស្បូន។
ដូច្នេះសរីរាង្គភេទបុរសនឹងមិនប៉ះពាល់ដល់ក្មេងក្នុងផ្ទៃឡើយ។ ក្នុងករណីខ្លះ
អ្នកជំនាញបានណែនាំឲ្យចៀសវាងពីការរួមភេទក្នុងសប្តាហ៏ចុងក្រោយនៃការមានផ្ទៃពោះ។
បញ្ហាទាំងអស់រួមមាន៖ ប្រវត្តិ ឬភាពគ្រោះថ្នាក់នៃកំណើតកូនខុសធម្មតា។
បញ្ហាទ្វារមាសស្ងួត,ឈឺចាប់សាច់ដុំការហូរចេញនូវទឹករាវពណ៌លឿងអាចធ្វើឲ្យទារកមិនអាចកើតចេញមកបាន។គភ៌ច្រើន (កូនភ្លោះ ២, កូនភ្លោះ ៣…)កស្បូនមិនពេញលេញ,បញ្ហាថ្នាំអាចធ្វើឲ្យកស្បូនស្ត្រីមានផ្ទៃពោះចាប់ផ្តើមរីក
និងខូចទ្រង់ទ្រាយ មុនពេលសម្រាល
ភាពគ្រោះថ្នាក់កើតឡើងដោយសារការសម្រាលកូនមិនគ្រប់ខែ
ឬការលូតលាស់របស់ទារកខុសប្រក្រតី។ក្បាច់រួមភេទ
២ប្រភេទមិនផ្តល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះក្នុងពេលរួមភេទដោយប្រើមាត់
គូស្នេហ៏របស់អ្នកមិនគួរផ្លុំខ្យល់ចូលទៅក្នុងទ្វារមាសរបស់នាងឡើយ
ព្រោះវាអាចបណ្តាលស្ទះសរសៃឈាម (បញ្ហាពេលដែលពពុះខ្យល់ចូលទៅក្នុងសរសៃឈាម
និងធ្វើឲ្យស្ទះ) ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ទាំងម្តាយ និងកូន។អ្នកមិនគួររួមភេទជាមួយនឹងដៃគូដែលអ្នកមិនធ្លាប់បានដឹងពីប្រវត្តិរបស់គេពីមុនមក
ឬអ្នកដែលមានកើតជំងឺដូចជា ជំងឺស្វាយ ឬស្សលើប្រដាប់ភេទ ឬក៏មេរោគអេដស៏។
ប្រសិនបើអ្នកឆ្លងមេរោគទាំងនេះ វាអាចឆ្លងទៅដល់កូនក្នុងផ្ទៃរបស់អ្នក។ទៅជួបនឹងវេជ្ជបណ្ឌិត
ប្រសិនបើអ្នកមានអារម្មណ៏ថា អ្វីមួយខុសធម្មតា ក្រោយពេលរួមភេទរួច៕ ប្រភព៖ បរទេស